Acts 14

1នៅក្រុង​អ៊ីកូនាមពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំ​របស់​ជនជាតិ​យូដាហើយនិយាយដូចមុន​ធ្វើ​ឲ្យ​មនុស្សច្រើនកុះករជឿមានទាំង​ជនជាតិ​យូដានិង​ជនជាតិ​ក្រេក 2ប៉ុន្ដែពួក​ជនជាតិ​យូដាដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍ដទៃឲ្យ​មាន​គំនិតអាក្រក់នឹង​ពួក​បងប្អូន 3ទោះជាយ៉ាងណាក្ដី​ពួកគាត់​បាន​ស្នាក់នៅ​ទីនោះ​ជាយូរថ្ងៃ​ទាំង​ប្រកាស​យ៉ាងក្លាហាន​ដោយ​ពឹងអាង​លើ​ព្រះអម្ចាស់​ដែល​បាន​បញ្ជាក់អំពីព្រះបន្ទូលនៃ​ព្រះ​គុណ​របស់​ព្រះអង្គ​ដោយ​ប្រទានទីសំគាល់និងការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើងតាមរយៈដៃ​របស់​ពួកគាត់ 4ដូច្នេះហើយបណ្ដាជន​នៅ​ក្រុងនោះ​បាន​បែក​បាក់​គ្នា​អ្នក​ខ្លះនៅខាង​ជនជាតិ​យូដា​អ្នក​ខ្លះទៀតនៅខាង​ពួក​សាវក 5កាលពួក​ជនជាតិ​យូដានិង​ពួក​សាសន៍ដទៃព្រមទាំងពួកមេដឹកនាំ​របស់​ពួកគេឃុបឃិត​គ្នា​ចង់ធ្វើបាបនិងគប់ពួកគាត់​នឹង​ដុំថ្ម 6ពេលពួកគាត់​ដឹង​ក៏​ភៀសខ្លួនទៅក្រុង​ដទៃ​ទៀត​ក្នុង​ស្រុកលូកៅនា​ដូចជា​ក្រុងលីស្ដ្រាក្រុងឌើបេនិងតំបន់ជុំវិញ 7ហើយពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អនៅ​ទី​នោះ 8នៅក្រុងលីស្ដ្រា​មាន​បុរសម្នាក់ពិការជើង​កំពុង​អង្គុយ​គាត់​ខ្វិនពីកំណើតមិន​ដែល​ដើរបានឡើយ 9ពេលលោក​ប៉ូល​កំពុង​និយាយ​បុរស​នោះ​បាន​ស្ដាប់ហើយលោកប៉ូល​ក៏​សម្លឹងមើលគាត់​ពេល​ឃើញថាគាត់មានជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន 10ក៏និយាយខ្លាំងៗថា៖ ​«ចូរ​ក្រោកឈរ​ឡើង!» ​គាត់​ក៏​ស្ទុះឡើងហើយដើរបាន 11ពេលបណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ពួកគេ​ក៏ស្រែក​ជា​ភាសាលូកៅនាថា៖ ​«ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជាមនុស្សចុះ​មក​រកយើងហើយ 12ពេលនោះគេ​ហៅ​លោក​បារណាបាសថាព្រះសេយូសហើយ​ហៅ​លោក​ប៉ូល​ថា​ព្រះ​ហ៊ើមេសព្រោះគាត់ជា​អ្នក​នាំមុខ​ក្នុង​ការ​និយាយ 13បន្ទាប់មកសង្ឃ​របស់​ព្រះ​សេយូសដែល​មាន​វិហារ​នៅចំមុខក្រុងនោះ​បាន​យកគោឈ្មោលនិងកម្រងផ្កាមកទ្វារក្រុង​ដោយ​មាន​បំណងថ្វាយយញ្ញបូជាជាមួយបណ្ដាជន 14ប៉ុន្ដែពេល​សាវកបារណាបាសនិង​សាវក​ប៉ូល​បាន​​ដំណឹង​នេះ​ពួកគាត់​ក៏​ហែកសម្លៀកបំពាក់​របស់​ខ្លួន​ហើយ​រត់​ចូល​ទៅក្នុងចំណោមមហាជន​ទាំង​ស្រែក 15ថា៖ ​«បងប្អូន​អើយ! ​ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើដូច្នេះ? ​យើងក៏​ជា​មនុស្សធម្មតា​ដូច​អ្នករាល់គ្នាដែរ​យើង​នាំ​ដំណឹង​ល្អ​មក​ប្រាប់អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បែរចេញពី​ការ​ឥត​ប្រយោជន៍ទាំងនេះមកព្រះ​ដ៏​មាន​ព្រះជន្មរស់​វិញ​ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃផែនដីសមុទ្រនិងរបស់សព្វសារពើរ​ដែល​នៅក្នុងនោះ 16កាលពី​ជំនាន់​មុនព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជនជាតិទាំងអស់ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗ​ខ្លួន 17ប៉ុន្ដែព្រះអង្គ​មិនមែនមិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​គឺ​ព្រះអង្គ​ផ្ដល់​ព្រះ​គុណ​ដោយ​ប្រទានភ្លៀង​ពី​លើ​មេឃនិងរដូវបង្កើតផល​ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដរបស់អ្នករាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារនិងអំណរ»។ 18ក្រោយពីនិយាយ​សេចក្ដី​ទាំងនេះរួចហើយ​ពួកគាត់​ក៏បញ្ឈប់បណ្ដាជនមិន​ឲ្យ​ថ្វាយយញ្ញបូជា​ដល់​ពួកគាត់យ៉ាងពិបាក 19ពេលនោះពួក​ជនជាតិយូដា​ដែល​មកពី​ក្រុង​អាន់ទីយ៉ូកនិង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះបញ្ចូលបណ្ដាជនហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។ ​បន្ទាប់មក​ពួកគេ​ក៏​អូសគាត់​យក​ចេញ​ទៅក្រៅក្រុង​ព្រោះ​ស្មានថាគាត់ស្លាប់ហើយ 20ប៉ុន្ដែពេល​ពួក​សិស្ស​មក​ចោមរោមគាត់​គាត់​ក៏ក្រោកឡើង​ហើយ​ចូល​ទៅ​ក្នុងក្រុងវិញ។ ​នៅថ្ងៃបន្ទាប់​គាត់​ក៏ចេញដំណើរជាមួយ​លោក​បារណាបាសទៅ​ក្រុង​ឌើបេ 21ក្រោយពីពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុងនោះនិង​បាន​បង្កើត​សិស្ស​ជាច្រើន​រួច​ហើយ​ពួកគាត់​ក៏​ត្រលប់ទៅក្រុងលីស្ដ្រា​ក្រុង​អ៊ីកូនាមនិង​ក្រុង​អាន់ទីយ៉ូកវិញ 22ហើយពង្រឹងចិត្ដ​របស់​ពួក​សិស្ស​និង​លើកទឹកចិត្ដ​ពួកគេ​ឲ្យខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ដោយ​និយាយ​ថា៖ ​«យើងត្រូវឆ្លងកាត់​ទុក្ខ​លំបាកច្រើនណាស់​ដើម្បី​ចូល​ទៅ​ក្នុងនគរព្រះជាម្ចាស់បាន»។ 23ពេលពួក​គាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់ក្រុមជំនុំ​ព្រមទាំង​អធិស្ឋានដោយតមអាហារ​រួច​ហើយ​ពួកគាត់​ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែល​ពួកគេ​បាន​ជឿ 24បន្ទាប់មកពួកគាត់​ក៏ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌាមកដល់​ស្រុក​ប៉ាមភីលា 25ក្រោយពីបាន​ប្រកាសព្រះបន្ទូលនៅ​ក្រុង​ពើកា​រួច​ហើយ​ពួកគាត់​ក៏ចុះទៅ​ក្រុង​អាតាលា 26បន្ទាប់មកពួកគាត់​បាន​ចុះសំពៅពីទីនោះឆ្ពោះទៅ​ក្រុង​អាន់ទីយ៉ូក​វិញ​ជា​កន្លែង​ដែល​គេ​បានប្រគល់​ពួកគាត់​ទៅ​ក្នុង​ព្រះ​គុណ​របស់​ព្រះជាម្ចាស់សម្រាប់កិច្ចការដែល​ពួកគាត់​ទើប​នឹង​សម្រេច​បាន​នេះ 27ពេលពួកគាត់​មក​ដល់ក៏ប្រមូលក្រុមជំនុំ​មក​ជួបជុំ​គ្នា​ហើយ​រៀបរាប់ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើជាមួយពួកគាត់និង​ពី​របៀប​ដែល​ព្រះអង្គ​បើកទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍ដទៃ 28ហើយពួកគាត់​ក៏ស្នាក់នៅជាមួយ​ពួក​សិស្សយ៉ាងយូរ
Copyright information for KhmKCB